18. ចំពោះកូនចៅសាប់យូឡូន លោកថ្លែងថា:សាប់យូឡូនអើយ ចូរសប្បាយរីករាយនៅពេលអ្នកចេញទៅច្បាំង!រីឯអ៊ីសាខារវិញចូរសប្បាយរីករាយនៅក្នុងជំរំរបស់អ្នក!
19. ពួកគេប្រមូលជាតិសាសន៍នានានៅលើភ្នំនៅទីនោះ ពួកគេនឹងថ្វាយយញ្ញបូជាដ៏សុចរិតដ្បិតពួកគេទទួលភោគផលដ៏បរិបូណ៌ពីសមុទ្រព្រមទាំងកំណប់ដែលស្ថិតនៅក្នុងខ្សាច់។
20. ចំពោះកូនចៅកាដ លោកថ្លែងថា:សូមលើកតម្កើងព្រះអម្ចាស់ ដែលប្រទានឲ្យកាដមានទឹកដីទូលំទូលាយ!កាដសំងំដូចសិង្ហញីសំងំចាំចាប់រំពាដោយហែកពីចុងជើងរហូតដល់ក្បាល។
21. កាដចាប់យកដីមួយចំណែកដ៏ល្អនៅក្នុងស្រុកជាចំណែកសម្រាប់មេដឹកនាំកាដដើរនៅមុខប្រជាជនគេបានសម្រេចតាមគម្រោងការរបស់ព្រះអម្ចាស់ហើយប្រព្រឹត្តចំពោះអ៊ីស្រាអែលតាមវិន័យរបស់ព្រះអង្គ។
22. ចំពោះកូនចៅដាន់ លោកថ្លែងថា:ដាន់ប្រៀបបាននឹងសិង្ហស្ទាវដែលលោតសង្គ្រប់ទៅលើស្រុកបាសាន។
23. ចំពោះកូនចៅណែបថាលី លោកថ្លែងថា:ណែបថាលីទទួលការសន្ដោសនិងព្រះពរដ៏លើសលប់ពីព្រះអម្ចាស់ដូច្នេះ ឲ្យគេវាតទឹកដីទៅទិសខាងលិចនិងទិសខាងត្បូងចុះ!។
24. ចំពោះកូនចៅអេស៊ើរ លោកថ្លែងថា:សូមឲ្យអេស៊ើរបានទទួលពរនៅក្នុងចំណោមកូនចៅលោកយ៉ាកុប!សូមឲ្យបងប្អូនអាណិតស្រឡាញ់គេហើយសូមឲ្យគេមានប្រេងដ៏សម្បូណ៌ហូរហៀរ។
25. រនុកទ្វារធ្វើអំពីដែក និងលង្ហិនផ្ដល់សន្តិសុខឲ្យអេស៊ើរសូមឲ្យកម្លាំងរបស់គេនៅស្ថិតស្ថេរដូចអាយុជីវិតរបស់គេដែរ!។
26. យេស៊ូរូនអើយ គ្មានព្រះណាអាចផ្ទឹមស្មើនឹងព្រះរបស់អ្នកឡើយព្រះអង្គយាងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នកដោយគង់យ៉ាងរុងរឿងនៅលើពពក*។