ទុតិយ‌កថា 33:17-29 Khmer Standard Version (KHSV)

17. កុល‌សម្ព័ន្ធ​យ៉ូសែប​ប្រៀប​ដូច​ជា​គោ​បាដែល​មាន​កម្លាំង និង​ភាព​ថ្កុំ‌ថ្កើងអំណាច​របស់​គេ​ខ្លាំង‌ក្លា​ដូច​ស្នែង​ក្របីដែល​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយហើយ​រុញ​ច្រាន​ជាតិ​សាសន៍​ទាំង​នោះរហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ស្នែង​ម្ខាង គឺ​អេប្រាអ៊ីមដែល​មាន​គ្នា​ច្រើន​អនេក‌អនន្តស្នែង​ម្ខាង​ទៀត គឺ​ម៉ាណា‌សេដែល​មាន​គ្នា​ច្រើន​ឥត​គណនា។

18. ចំពោះ​កូន​ចៅ​សាប់យូ‌ឡូន លោក​ថ្លែង​ថា:សាប់យូ‌ឡូន​អើយ ចូរ​សប្បាយ​រីក‌រាយនៅ​ពេល​អ្នក​ចេញ​ទៅ​ច្បាំង!រីឯ​អ៊ីសា‌ខារ​វិញចូរ​សប្បាយ​រីក‌រាយ​នៅ​ក្នុង​ជំរំ​របស់​អ្នក!

19. ពួក​គេ​ប្រមូល​ជាតិ​សាសន៍​នានា​នៅ​លើ​ភ្នំនៅ​ទី​នោះ ពួក​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដ៏​សុចរិតដ្បិត​ពួក​គេ​ទទួល​ភោគ‌ផល​ដ៏​បរិបូណ៌​ពី​សមុទ្រព្រម​ទាំង​កំណប់​ដែល​ស្ថិត​នៅ​ក្នុង​ខ្សាច់។

20. ចំពោះ​កូន​ចៅ​កាដ លោក​ថ្លែង​ថា:សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ប្រទានឲ្យ​កាដ​មាន​ទឹក​ដី​ទូលំ‌ទូលាយ!កាដ​សំងំ​ដូច​សិង្ហ​ញី​សំងំ​ចាំ​ចាប់​រំពាដោយ​ហែក​ពី​ចុង​ជើង​រហូត​ដល់​ក្បាល។

21. កាដ​ចាប់​យក​ដី​មួយ​ចំណែក​ដ៏​ល្អ​នៅ​ក្នុង​ស្រុកជា​ចំណែក​សម្រាប់​មេ​ដឹក​នាំកាដ​ដើរ​នៅ​មុខ​ប្រជា‌ជនគេ​បាន​សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះ‌អម្ចាស់ហើយ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រា‌អែលតាម​វិន័យ​របស់​ព្រះ‌អង្គ។

22. ចំពោះ​កូន​ចៅ​ដាន់ លោក​ថ្លែង​ថា:ដាន់​ប្រៀប​បាន​នឹង​សិង្ហ​ស្ទាវដែល​លោត​សង្គ្រប់​ទៅ​លើ​ស្រុក​បាសាន។

23. ចំពោះ​កូន​ចៅ​ណែប‌ថាលី លោក​ថ្លែង​ថា:ណែប‌ថាលី​ទទួល​ការ​សន្ដោសនិង​ព្រះ‌ពរ​ដ៏​លើស‌លប់​ពី​ព្រះ‌អម្ចាស់ដូច្នេះ ឲ្យ​គេ​វាត​ទឹក​ដី​ទៅ​ទិស​ខាង​លិចនិង​ទិស​ខាង​ត្បូង​ចុះ!។

24. ចំពោះ​កូន​ចៅ​អេ‌ស៊ើរ លោក​ថ្លែង​ថា:សូម​ឲ្យ​អេ‌ស៊ើរ​បាន​ទទួល​ពរ​នៅ​ក្នុង​ចំណោមកូន​ចៅ​លោក​យ៉ាកុប!សូម​ឲ្យ​បង‌ប្អូន​អាណិត​ស្រឡាញ់​គេហើយ​សូម​ឲ្យ​គេ​មាន​ប្រេង​ដ៏​សម្បូណ៌​ហូរ‌ហៀរ។

25. រនុក​ទ្វារ​ធ្វើ​អំពី​ដែក និង​លង្ហិនផ្ដល់​សន្តិ‌សុខ​ឲ្យ​អេ‌ស៊ើរសូម​ឲ្យ​កម្លាំង​របស់​គេ​នៅ​ស្ថិត‌ស្ថេរដូច​អាយុ​ជីវិត​របស់​គេ​ដែរ!។

26. យេស៊ូ‌រូន​អើយ គ្មាន​ព្រះ​ណា​អាច​ផ្ទឹម​ស្មើនឹង​ព្រះ​របស់​អ្នក​ឡើយព្រះ‌អង្គ​យាង​កាត់​ផ្ទៃ​មេឃ មក​សង្គ្រោះ​អ្នកដោយ​គង់​យ៉ាង​រុងរឿង​នៅ​លើ​ពពក*។

27. ព្រះ‌អង្គ​ជា​ជម្រក​របស់​អ្នក តាំង​ពី​ដើម​រៀង​មកព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ទ្រ​អ្នក​ជា‌និច្ចព្រះ‌អង្គ​ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​មុខ​អ្នកហើយ​បញ្ជា​ឲ្យ​អ្នក​ប្រល័យ​ពួក​គេ។

28. អ៊ីស្រា‌អែល​រស់​នៅ​យ៉ាង​សុខ‌សាន្តកូន​ចៅ​របស់​លោក​យ៉ាកុប​ស្ថិត​នៅ​ដាច់​ពី​គេនៅ​ក្នុង​ស្រុក​ដែល​សម្បូណ៌​ទៅ​ដោយស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មីព្រម​ទាំង​មាន​សន្សើមធ្លាក់​ពី​លើ​មេឃ​យ៉ាង​បរិបូណ៌។

29. អ៊ីស្រា‌អែល​អើយ អ្នក​មាន​សុភមង្គល​ហើយគ្មាន​ជាតិ​សាសន៍​ណា​ដែល​ព្រះ‌អម្ចាស់​សង្គ្រោះដូច​ព្រះ‌អង្គ​សង្គ្រោះ​អ្នក​ឡើយព្រះ‌អង្គ​ជា​ខែល​ការពារ​អ្នក និង​ជា​ដាវដែល​ផ្ដល់​ឲ្យ​អ្នក​មាន​ជ័យ‌ជំនះ។ខ្មាំង​សត្រូវ​បរា‌ជ័យ​នៅ​ចំពោះ​មុខ​អ្នកហើយ​អ្នក​នឹង​ជាន់​កម្ទេច​ទី‌សក្ការៈ​របស់​ពួក​គេដែល​នៅ​តាម​ទួល​ខ្ពស់ៗ»។

ទុតិយ‌កថា 33