22. ភ្លើងកំហឹងរបស់យើងកំពុងតែឆាបឆេះរាលដាលរហូតទៅដល់ស្ថានមនុស្សស្លាប់។ភ្លើងនេះនឹងឆាបឆេះផែនដីនិងភោគផលទាំងប៉ុន្មាននៅលើផែនដីព្រមទាំងឆាបឆេះគ្រឹះរបស់ភ្នំនានាផង។
23. យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ពួកគេផ្ទួនៗគ្នា។យើងនឹងបាញ់ព្រួញទាំងប៉ុន្មានរបស់យើងទៅលើពួកគេ។
24. ពួកគេនឹងធ្លាក់ខ្លួនខ្សោយ ដោយសារទុរ្ភិក្សឈឺរ៉ាំរ៉ៃ ដោយជំងឺគ្រុនក្ដៅ និងជំងឺឆ្លង។យើងនឹងប្រហារពួកគេដោយចង្កូមរបស់សត្វសាហាវ និងពស់អាសិរពិស។
25. នៅខាងក្រៅផ្ទះ ពួកគេស្លាប់ដោយមុខដាវខាងក្នុង ពួកគេស្លាប់ដោយភ័យញាប់ញ័រ។សេចក្ដីស្លាប់កើតមានដល់ពួកគេគ្រប់គ្នាទាំងកំលោះ ទាំងក្រមុំទាំងទារកនៅបៅ ទាំងចាស់សក់ស្កូវ។
26. យើងមានបំណងបំផ្លាញពួកគេទាំងស្រុងយើងចង់លុបបំបាត់ពួកគេពីផែនដីមិនឲ្យនរណានឹកនាដល់ពួកគេទៀត។
27. ប៉ុន្តែ យើងនឹងបារម្ភក្រែងលោខ្មាំងសត្រូវយល់ច្រឡំហើយចំអក និងប្រមាថមើលងាយយើងដោយពោលថា “ពួកយើងជាមនុស្សខ្លាំងពូកែគឺមិនមែនព្រះអម្ចាស់ទេដែលសម្រេចការនេះ”។
28. អ៊ីស្រាអែលជាប្រជាជាតិឥតដឹងខុសត្រូវពួកគេគ្មានប្រាជ្ញាទាល់តែសោះ។
29. ប្រសិនបើពួកគេមានប្រាជ្ញានោះពួកគេមុខជាពិចារណា ហើយយល់ថានៅអនាគត តើពួកគេនឹងទៅជាយ៉ាងណា។
30. ប្រសិនបើព្រះអម្ចាស់ ដែលជាថ្មដារបស់ពួកគេមិនប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទេនោះតើខ្មាំងសត្រូវតែម្នាក់អាចដេញតាមអ៊ីស្រាអែលដល់ទៅមួយពាន់នាក់ហើយខ្មាំងសត្រូវតែពីរនាក់អាចធ្វើឲ្យអ៊ីស្រាអែលមួយម៉ឺននាក់បាក់ទ័ពកើតឬ?
31. ប៉ុន្តែ ខ្មាំងសត្រូវរបស់យើងដឹងស្រាប់ហើយថាព្រះដែលជាថ្មដារបស់ពួកគេពុំអាចផ្ទឹមស្មើនឹងព្រះជាម្ចាស់ដែលជាថ្មដារបស់យើងឡើយ។