11. ព្រះអង្គប្រព្រឹត្តចំពោះអ៊ីស្រាអែលដូចសត្វឥន្ទ្រីបង្រៀនកូននៅក្នុងសំបុកព្រមទាំងហើរការពារពីលើកូនរបស់វាហើយត្រដាងស្លាបក្រុងកូនរបស់វានិងដាក់កូននៅលើចំអេងស្លាបផង។
12. មានតែព្រះអម្ចាស់មួយអង្គគត់ដែលដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គគឺព្រះអង្គមិនត្រូវការព្រះដទៃឡើយ។
13. ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គឡើងទៅរស់នៅតាមតំបន់ភ្នំហើយឲ្យពួកគេបរិភោគភោគផលដែលដុះនៅតាមចម្ការព្រះអង្គឲ្យពួកគេបរិភោគទឹកឃ្មុំ និងប្រេងនៅតាមកន្លែងដែលមានថ្ម។
14. គោញី និងពពែញីផ្ដល់ទឹកដោះឲ្យពួកគេពួកគេមានសាច់សត្វដ៏ធាត់ៗបរិភោគគឺកូនចៀម និងចៀមឈ្មោលនៅស្រុកបាសានព្រមទាំងពពែឈ្មោលពួកគេបរិភោគនំប៉័ងធ្វើពីម្សៅដ៏ល្អៗហើយផឹកស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពិសា។
15. យេស៊ូរូនបានធំធាត់ មានកម្លាំងរឹងប៉ឹង(ពិតមែនហើយ អ្នកបានធំធាត់ និងមាំមួន!)ហើយគេក៏បោះបង់ចោលព្រះជាម្ចាស់ដែលបានបង្កើតខ្លួនមកគេបានមាក់ងាយព្រះអង្គដែលជាថ្មដានិងជាព្រះសង្គ្រោះរបស់ខ្លួន។
16. ពួកគេធ្វើឲ្យព្រះអង្គប្រច័ណ្ឌព្រោះពួកគេបែរទៅគោរពព្រះដទៃពួកគេធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធព្រោះពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។
17. ពួកគេសែនព្រេនអារក្សដែលមិនមែនជាព្រះព្រមទាំងសែនព្រេនដល់ព្រះទាំងឡាយដែលខ្លួនពុំស្គាល់គឺជាព្រះថ្មីៗដែលបុព្វបុរសរបស់ខ្លួនពុំធ្លាប់គោរព។
18. អ្នកបានប្រមាថមាក់ងាយព្រះអង្គដែលជាថ្មដា ហើយបានបង្កើតអ្នកមកអ្នកបានបំភ្លេចព្រះជាម្ចាស់ដែលផ្ដល់ជីវិតឲ្យអ្នក។
19. ព្រះអម្ចាស់ទតឃើញដូច្នេះព្រះអង្គបោះបង់ចោលពួកគេ។បុត្រធីតារបស់ព្រះអង្គបានធ្វើឲ្យព្រះអង្គខ្ញាល់។
20. ព្រះអង្គក៏មានព្រះបន្ទូលថា៖«យើងលែងរវីរវល់នឹងពួកគេហើយយើងមុខជាឃើញថាពួកគេនឹងក្លាយទៅជាយ៉ាងណា។ពួកគេជាមនុស្សពាលគ្មាននរណាអាចទុកចិត្តពួកគេឡើយ»។
21. ពួកគេធ្វើឲ្យយើងមានចិត្តប្រច័ណ្ឌដោយសារព្រះក្លែងក្លាយពួកគេធ្វើឲ្យយើងខឹងដោយសារព្រះដែលឥតបានការ។ដូច្នេះ យើងក៏នឹងធ្វើឲ្យពួកគេប្រច័ណ្ឌដោយសារមនុស្សដែលមិនមែនជាប្រជាជនយើងនឹងធ្វើឲ្យពួកគេខឹងដោយសារប្រជាជាតិដែលមិនដឹងខុសត្រូវ។