ទុតិយ‌កថា 3:1-3 Khmer Standard Version (KHSV)

1. «បន្ទាប់​មក ពួក​យើង​ចេញ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​បាសាន។ ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​វាយ​លុក​ពួក​យើង នៅ​អេទ្រី។

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “កុំ​ភ័យ​ខ្លាច​គេ​ឡើយ យើង​ប្រគល់​ស្ដេច​នោះ កង‌ទ័ព​ទាំង​មូល និង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​អុក ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី ដែល​រស់​នៅ​ក្រុង​ហែស‌បូន​ដែរ”។

3. ពេល​នោះ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រគល់​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន និង​កង‌ទ័ព​ទាំង​មូល មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង។ ពួក​យើង​បាន​ប្រហារ​ពួក​គេ ឥត​ទុក​ជីវិត​នរណា​ម្នាក់​សោះ​ឡើយ។

ទុតិយ‌កថា 3