7. ពួកយើងដណ្ដើមយកបានស្រុករបស់ពួកគេ ហើយប្រគល់ស្រុកនេះទៅឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទុកជាចំណែកមត៌ក។
8. ដូច្នេះ អ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមសេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធមេត្រីនេះ ដើម្បីឲ្យអ្នករាល់គ្នាទទួលជោគជ័យ ក្នុងគ្រប់កិច្ចការ ដែលអ្នករាល់គ្នាធ្វើ។
9. ថ្ងៃនេះ អ្នកទាំងអស់គ្នាចូលមកជិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមានទាំងមេដឹកនាំ មានទាំងកុលសម្ព័ន្ធ ក្រុមព្រឹទ្ធាចារ្យ ពួកមេទ័ព ប្រុសៗទាំងអស់