ទុតិយ‌កថា 25:10-18 Khmer Standard Version (KHSV)

10. ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល គេ​នឹង​ដាក់​ឈ្មោះ​ក្រុម​គ្រួសារ​អ្នក​នោះ​ថា “ពូជ​អត់​ស្បែក​ជើង”»។

11. «នៅ​ពេល​បុរស​ពីរ​នាក់​កំពុង​បោក‌ចំបាប់​គ្នា ប្រសិន​បើ​ប្រពន្ធ​របស់​បុរស​ម្នាក់​ចូល​ទៅ​ជួយ​ប្ដី​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គូ‌វិវាទ ដោយ​ចាប់​ទាញ​កេរ្តិ៍‌ខ្មាស​របស់​បុរស​ម្នាក់​ទៀត

12. ចូរ​កាត់​ដៃ​ស្ត្រី​នោះ​ចោល គឺ​មិន​ត្រូវ​អាណិត​មេត្តា​នាង​ឡើយ»។

13. «ក្នុង​ថង់​របស់​អ្នក​មិន​ត្រូវ​មាន​កូន​ទម្ងន់​ពីរ​ខុស​គ្នា គឺ​មួយ​ធ្ងន់ មួយ​ស្រាល​ឡើយ។

14. ក្នុង​ផ្ទះ​របស់​អ្នក​ក៏​មិន​មាន​រង្វាល់​ពីរ​ខុស​គ្នា គឺ​មួយ​ធំ មួយ​តូច​ដែរ។

15. អ្នក​ត្រូវ​តែ​មាន​កូន​ទម្ងន់ និង​រង្វាល់​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ឲ្យ។

16. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ស្អប់​ខ្ពើម​ជន​ដែល​ប្រព្រឹត្ត​អំពើ​គៃ‌បន្លំ​របៀប​នេះ​ណាស់»។

17. «ចូរ​កុំ​ភ្លេច​នូវ​អំពើ​ដែល​ជន‌ជាតិ​អាម៉ា‌ឡេក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក នៅ​តាម​ផ្លូវ ក្រោយ​ពេល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

18. ពួក​គេ​បាន​សំងំ​ចាំ​អ្នក​នៅ​តាម​ផ្លូវ ហើយ​ពេល​អ្នក​អស់​កម្លាំង​នោះ ពួក​គេ​បាន​វាយ​អស់​អ្នក​ដែល​ដើរ​យឺត​ជាង​គេ​នៅ​តាម​ក្រោយ។ ពួក​គេ​ធ្វើ​ដូច្នេះ មក​ពី​ពួក​គេ​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។

ទុតិយ‌កថា 25