ទុតិយ‌កថា 24:1-4 Khmer Standard Version (KHSV)

1. «ពេល​ណា​បុរស​ម្នាក់​រៀប‌ការ​ជា​មួយ​ស្ត្រី​ម្នាក់ ហើយ​ក្រោយ​មក គេ​ឈប់​ស្រឡាញ់​នាង ព្រោះ​គេ​មិន​ពេញ​ចិត្ត​នឹង​នាង​ត្រង់​កន្លែង​ណា​មួយ គេ​ត្រូវ​ធ្វើ​លិខិត​លែង‌លះ ហើយ​ប្រគល់​លិខិត​នោះ​ឲ្យ​នាង រួច​លែង​ឲ្យ​នាង​ទៅ​ចុះ។

2. ក្រោយ​ចាក​ចេញ​ពី​ប្ដី​ដើម​ទៅ នាង​រៀប‌ការ​ជា​មួយ​បុរស​ម្នាក់​ទៀត។

3. ឧបមា​ថា​ប្ដី​ទី​ពីរ​នេះ​ឈប់​ស្រឡាញ់​នាង គេ​ធ្វើ​លិខិត​លែង‌លះ​ប្រគល់​ឲ្យ​នាង ហើយ​ឲ្យ​នាង​ចាក​ចេញ​ពី​ផ្ទះ ឬ​មួយ​ក៏​ប្ដី​ទី​ពីរ​នេះ​ស្លាប់

4. ប្ដី​ដើម​ដែល​បាន​លែង​នាង មិន​អាច​យក​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​វិញ​ឡើយ។ គេ​ត្រូវ​ចាត់​ទុក​នាង​ថា​ជា​ស្រី​សៅ‌ហ្មង។ បើ​ប្ដី​ដើម​យក​នាង​វិញ​នោះ គឺ​ជា​អំពើ​មួយ​ដែល​ព្រះ‌អម្ចាស់​ស្អប់​ខ្ពើម។ មិន​ត្រូវ​ធ្វើ​ឲ្យ​អំពើ​បាប​បែប​នេះ កើត​មាន​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​ទុក​ជា​កេរ‌មត៌ក​ឡើយ»។

ទុតិយ‌កថា 24