5. «ស្ត្រីមិនត្រូវស្លៀកពាក់ដូចបុរសឡើយ រីឯបុរសក៏មិនត្រូវស្លៀកពាក់ដូចស្ត្រីដែរ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនសព្វព្រះហឫទ័យនឹងមនុស្សដែលធ្វើដូច្នេះទេ។
6. ពេលធ្វើដំណើរ នៅតាមផ្លូវ ប្រសិនបើអ្នកឃើញសំបុកសត្វនៅលើដើមឈើ ឬនៅផ្ទាល់ដី ហើយឃើញកូនសត្វ ឬពងសត្វ ដែលមានមេវាកំពុងតែក្រាប នោះមិនត្រូវយកទាំងមេ ទាំងកូនឡើយ។
7. ចូរទុកឲ្យមេវាហើរទៅចុះ គឺយកតែកូនរបស់វាប៉ុណ្ណោះបានហើយ។ ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គល ព្រមទាំងមានអាយុយឺនយូរ។
8. ប្រសិនបើអ្នកសង់ផ្ទះថ្មី ត្រូវធ្វើបង្កាន់ដៃព័ទ្ធជុំវិញដំបូលផ្ទះ ក្រែងលោមាននរណាម្នាក់ធ្លាក់ពីលើដំបូលបណ្ដាលឲ្យអ្នកមានទោស ព្រោះតែផ្ទះនោះ។
9. មិនត្រូវព្រោះពូជអ្វីផ្សេង ក្នុងចម្ការទំពាំងបាយជូររបស់អ្នកឡើយ ក្រែងលោអ្នកត្រូវយកដំណាំទាំងអស់ថ្វាយព្រះជាម្ចាស់ គឺទាំងពូជផ្សេងដែលអ្នកព្រោះ ទាំងផលទំពាំងបាយជូរ។
10. កុំទឹមគោ និងលា ឲ្យអូសនង្គ័លជាមួយគ្នាឡើយ។
11. កុំស្លៀកសម្លៀកបំពាក់ត្បាញដោយអំបោះរោមចៀម និងអំបោះធ្មៃ លាយគ្នាឡើយ។
12. ចូរដេរខ្សែរំយោលភ្ជាប់នឹងជាយទាំងបួនរបស់ក្រណាត់ ដែលអ្នករុំខ្លួន»។
13. ប្រសិនបើបុរសណាយកស្ត្រីម្នាក់មកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង តែក្រោយមក គេបែរជាឈប់ស្រឡាញ់នាង
14. រួចចាប់តាំងបរិហារកេរ្តិ៍នាងថា “ខ្ញុំបានយកនាងនេះមកធ្វើជាភរិយា ខ្ញុំបានរួមរស់ជាមួយនាង ហើយខ្ញុំឃើញថា នាងមិនមែនជាស្ត្រីព្រហ្មចារីទេ”។