20. ឪពុកម្ដាយពោលទៅកាន់ពួកព្រឹទ្ធាចារ្យរបស់ទីក្រុងថា “កូនប្រុសរបស់យើងខ្ញុំនេះជាមនុស្សរឹងរូស ហើយបះបោរមិនស្ដាប់បង្គាប់យើងខ្ញុំទេ។ វាជាមនុស្សខិលខូចជាមនុស្សប្រមឹក”។
21. ប្រជាជនទាំងអស់នៅក្នុងទីក្រុងត្រូវយកដុំថ្មគប់សម្លាប់កូននោះ។ ធ្វើដូច្នេះ អ្នកលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។ ជនជាតិអ៊ីស្រាអែលទាំងមូលដឹងរឿងនេះ ហើយគេនឹងភ័យខ្លាច»។
22. «ប្រសិនបើជនណាម្នាក់មានទោសដល់ស្លាប់ ហើយត្រូវគេយកទៅប្រហារជីវិត ដោយព្យួរ-ក
23. កុំទុកសាកសពអ្នកនោះជាប់នៅលើដើមឈើដែលគេព្យួរ-ក រហូតដល់យប់ឡើយ គឺត្រូវយកសពទៅបញ្ចុះក្នុងថ្ងៃដែលគេសម្លាប់នោះ ដ្បិតអ្នកដែលគេប្រហារជីវិតដោយព្យួរ-ក ទទួលបណ្ដាសាពីព្រះជាម្ចាស់។ ដូច្នេះ មិនត្រូវធ្វើឲ្យទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកេរមត៌ក ក្លាយទៅជាសៅហ្មងឡើយ»។