14. ក្រោយមក ប្រសិនបើអ្នកលែងពេញចិត្តនឹងនាងទៀតហើយ នោះត្រូវដោះលែងនាងឲ្យមានសេរីភាពចុះ អ្នកមិនអាចលក់នាង ឬទុកនាងជាខ្ញុំបម្រើទេ ព្រោះអ្នកបានរួមរស់ជាមួយនាងរួចស្រេចទៅហើយ»។
15. «ប្រសិនបើបុរសម្នាក់មានភរិយាពីរ គាត់ស្រឡាញ់ភរិយាមួយខ្លាំងជាងភរិយាមួយទៀត ហើយនាងទាំងពីរមានកូនប្រុសដូចគ្នា តែកូនច្បងជាកូនរបស់នាងដែលគាត់មិនសូវស្រឡាញ់។
16. នៅពេលចែកកេរមត៌កឲ្យកូន គាត់មិនអាចយកចំណែកមត៌កដែលត្រូវបានទៅកូនច្បង ឲ្យកូនប្រុសរបស់ភរិយា ដែលគាត់ស្រឡាញ់ជាងនោះឡើយ ចំណែកនេះត្រូវតែបានទៅលើកូនរបស់ភរិយាដែលគាត់មិនសូវស្រឡាញ់ ព្រោះគេជាកូនច្បង។
17. គាត់ត្រូវតែទទួលស្គាល់ថា កូនច្បង គឺកូនប្រុសរបស់ភរិយាដែលគាត់មិនសូវស្រឡាញ់ ហើយប្រគល់ចំណែកមត៌កឲ្យកូននោះពីរដងច្រើនជាងកូនឯទៀតៗ ដ្បិតកូននេះជាផលដំបូងនៃកម្លាំងរបស់គាត់ ដូច្នេះ គេទទួលឯកសិទ្ធិជាកូនច្បង»។
18. «ប្រសិនបើបុរសម្នាក់មានកូនរឹងរូសបះបោរ មិនស្ដាប់បង្គាប់ឪពុកម្ដាយ ទោះបីឪពុកម្ដាយវាយប្រដៅ ក៏វានៅតែមិនស្ដាប់បង្គាប់ដដែល
19. ឪពុកម្ដាយត្រូវចាប់វានាំទៅជួបពួកព្រឹទ្ធាចារ្យ*របស់ទីក្រុង នៅកន្លែងដែលគេកាត់ក្ដី។