3. “អ៊ីស្រាអែលអើយ ចូរស្ដាប់! ថ្ងៃនេះ អ្នករាល់គ្នាត្រូវចូលទៅប្រយុទ្ធនឹងខ្មាំងសត្រូវ។ មិនត្រូវបាក់ទឹកចិត្ត ភ័យខ្លាច ញ័ររន្ធត់ និងតក់ស្លុតនៅចំពោះមុខពួកគេឡើយ
4. ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យាងទៅច្បាំងជាមួយអ្នករាល់គ្នា ដើម្បីវាយប្រហារខ្មាំងសត្រូវជំនួសអ្នករាល់គ្នា ហើយប្រទានឲ្យអ្នករាល់គ្នាមានជ័យជំនះ”។
5. បន្ទាប់មក ពួកមេទ័ពត្រូវនិយាយទៅកាន់ពលទាហានថា: “ក្នុងចំណោមអ្នករាល់គ្នា បើមាននរណាម្នាក់ទើបនឹងសង់ផ្ទះថ្មី ហើយពុំទាន់បានឡើងផ្ទះនៅឡើយ ចូរឲ្យអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតឡើងផ្ទះជំនួស។
6. បើមាននរណាម្នាក់ដាំទំពាំងបាយជូរ ហើយពុំទាន់បានទទួលផលនៅឡើយ ចូរឲ្យអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតទទួលផលជំនួស។
7. បើនរណាម្នាក់មានគូដណ្ដឹង តែមិនទាន់បានរៀបការជាមួយនាងនៅឡើយ ចូរឲ្យអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតរៀបការនឹងនាង”។
8. នាយទាហានត្រូវនិយាយទៅកាន់ពលទ័ពទៀតថា: “បើនរណាភ័យខ្លាច ឬគ្មានទឹកចិត្តក្លាហានទេ ចូរឲ្យអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេនាំឲ្យបងប្អូនឯទៀតៗបាក់ទឹកចិត្តដូចខ្លួនដែរ”។