ព្រះអម្ចាស់ធ្វើដូច្នេះ សម្រាប់កូនចៅលោកអេសាវ នៅស្រុកសៀរដែរ គឺព្រះអង្គបានកម្ទេចជនជាតិហូរី ដែលនៅក្នុងស្រុកនោះ។ កូនចៅលោកអេសាវបានបណ្ដេញពួកគេចេញ ហើយតាំងទីលំនៅ ក្នុងស្រុកនោះជំនួសពួកគេ រហូតមកដល់សព្វថ្ងៃ។