19. នោះត្រូវដាក់ទោសគាត់ដូចគាត់បានគ្រោងទុក សម្រាប់ដាក់ទោសជនជាប់ចោទ។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។
20. អ្នកឯទៀតៗឮដំណឹងនេះគេនឹងភ័យខ្លាច ហើយគ្មាននរណាប្រព្រឹត្តអំពើអាក្រក់បែបនេះ នៅក្នុងចំណោមអ្នកទៀតឡើយ។
21. កុំអាណិតអាសូរអ្នកមានទោសឲ្យសោះ។ អ្នកណាសម្លាប់គេ ត្រូវសម្លាប់អ្នកនោះវិញ អ្នកណាវាយភ្នែកគេម្ខាង ត្រូវវាយភ្នែកអ្នកនោះម្ខាងវិញ អ្នកណាវាយគេឲ្យបាក់ធ្មេញមួយ ត្រូវវាយអ្នកនោះឲ្យបាក់ធ្មេញមួយ អ្នកណាវាយគេបាក់ដៃម្ខាង ត្រូវវាយអ្នកនោះឲ្យបាក់ដៃម្ខាងវិញ អ្នកណាវាយគេបាក់ជើងម្ខាង ត្រូវវាយអ្នកនោះឲ្យបាក់ជើងម្ខាងវិញដែរ»។