16. ស្ដេចរបស់អ្នកមិនត្រូវមានសេះច្រើន ហើយក៏មិនត្រូវឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីប ដើម្បីរកសេះឲ្យច្រើនដែរ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាថា “មិនត្រូវវិលត្រឡប់ទៅស្រុកនោះវិញឡើយ”។
17. ស្ដេចរបស់អ្នកមិនត្រូវមានមហេសីច្រើនឡើយ ក្រែងលោស្ដេចបែកចិត្តចេញឆ្ងាយពីព្រះជាម្ចាស់។ ស្ដេចក៏មិនត្រូវមានមាសប្រាក់ច្រើនពេកដែរ។
18. ពេលណាស្ដេចឡើងគ្រងរាជសម្បត្តិហើយ ត្រូវឲ្យស្ដេចយកក្រឹត្យវិន័យនេះពីបូជាចារ្យលេវី ទៅចម្លងទុកក្នុងសៀវភៅមួយ។
19. សៀវភៅនេះត្រូវនៅជាប់ជាមួយស្ដេចជានិច្ច ហើយស្ដេចអានជារៀងរាល់ថ្ងៃ អស់មួយជីវិត ដើម្បីរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ព្រមទាំងកាន់ ហើយប្រតិបត្តិក្រឹត្យវិន័យ និងច្បាប់ទាំងប៉ុន្មាន ដែលមាននៅក្នុងគម្ពីរវិន័យនេះ។
20. ធ្វើដូច្នេះ ស្ដេចនឹងគ្មានគំនិតតម្កើងខ្លួនខ្ពស់ជាងជនរួមជាតិឡើយ ហើយក៏មិនបែកចិត្តចេញឆ្ងាយពីបទបញ្ជារបស់ព្រះជាម្ចាស់ ដោយងាកទៅឆ្វេង ឬទៅស្ដាំដែរ ដើម្បីឲ្យស្ដេច និងរាជវង្សរបស់ស្ដេច គ្រងរាជ្យបានយូរឆ្នាំលើជនជាតិអ៊ីស្រាអែល»។