17. ត្រូវយកដែកចោះត្រចៀកអ្នកបម្រើនោះ នៅទ្វារផ្ទះរបស់អ្នក ហើយគេនឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នករហូតតទៅ។ ត្រូវធ្វើបែបនេះចំពោះស្រីបម្រើដែរ។
18. ពេលដោះលែងខ្ញុំបម្រើ អ្នកមិនត្រូវនឹកស្ដាយឡើយ ព្រោះគេបាននៅបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ ហើយធ្វើការឲ្យអ្នកបានផលពីរដងលើសកម្មករ ដែលអ្នកជួលមកធ្វើការទៅទៀត។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។
19. «ត្រូវញែកកូនដំបូងនៃហ្វូងសត្វរបស់អ្នក គឺកូនគោឈ្មោល និងកូនចៀមឈ្មោល ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវប្រើកូនដំបូងរបស់គោ សម្រាប់ភ្ជួររាស់ ហើយក៏មិនត្រូវកាត់រោមកូនដំបូងរបស់ចៀមដែរ។
20. រៀងរាល់ឆ្នាំ ចូរបរិភោគកូនដំបូងនៃហ្វូងសត្វជាមួយក្រុមគ្រួសាររបស់អ្នក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស។
21. ប្រសិនបើសត្វនោះពិការ ខ្វិនជើង ខ្វាក់ភ្នែក ឬមានស្លាកស្នាមកន្លែងណាមួយ កុំយកវាទៅធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ។
22. ត្រូវបរិភោគសត្វនោះនៅកន្លែងដែលអ្នករស់នៅ មនុស្សមិនបរិសុទ្ធ ឬមនុស្សបរិសុទ្ធ អាចបរិភោគបានដូចគ្នា គឺដូចបរិភោគសាច់ក្ដាន់ ឬសាច់ឈ្លូសដែរ។
23. ប៉ុន្តែ កុំបរិភោគឈាមឡើយ ត្រូវចាក់ឈាមនោះទៅលើដី ដូចគេចាក់ទឹក»។