9. ក្នុងចំណោមសត្វរស់នៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគត្រីទាំងអស់ ដែលមានព្រុយ និងមានស្រកា។
10. ចំណែកឯត្រីដែលគ្មានព្រុយ និងគ្មានស្រកា កុំបរិភោគឡើយ ត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ។
11. អ្នកអាចបរិភោគសត្វស្លាបបរិសុទ្ធទាំងអស់។
12. ប៉ុន្តែ ចំពោះសត្វដែលអ្នករាល់គ្នាមិនអាចបរិភោគ គឺត្មាត ខ្លែងស្រាក និងខ្លែង
13. ល្អូត រអាត ស្ទាំង និងពពួកសត្វប្រភេទនេះ
14. ក្អែកគ្រប់ប្រភេទ
15. អូទ្រីច ទីទុយ រំពេ ប្រមង់ និងពពួកសត្វប្រភេទនេះ
16. គូក មៀម អក
17. ទុង ក្អែកទឹក ស្មោញ
18. កុក ក្រសារ និងពពួកសត្វប្រភេទនេះ ព្រមទាំងត្រសេះ និងប្រចៀវ។
19. អ្នករាល់គ្នាត្រូវចាត់ទុកសត្វល្អិតដែលមានស្លាបទាំងអស់ ជាសត្វមិនបរិសុទ្ធ គឺមិនត្រូវបរិភោគឡើយ។
20. អ្នករាល់គ្នាបរិភោគបានតែសត្វស្លាបណាដែលបរិសុទ្ធ។
21. មិនត្រូវបរិភោគសាច់សត្វ ដែលងាប់ដោយឯកឯងឡើយ ត្រូវឲ្យសត្វនោះទៅជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នាបរិភោគ ឬលក់ឲ្យសាសន៍ដទៃ ដ្បិតអ្នករាល់គ្នាជាប្រជាជនដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។