1. «អ្នករាល់គ្នាជាបុត្រធីតារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ដូច្នេះ នៅពេលកាន់ទុក្ខ មិនត្រូវធ្វើពិធីឆូតសាច់ ហើយក៏មិនត្រូវកោរសក់ផ្នែកខាងមុខដែរ
2. ដ្បិតអ្នកជាប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងអស់នៅលើផែនដី ឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់»។
3. «កុំបរិភោគអ្វីដែលមិនបរិសុទ្ធ*ឡើយ
4. សត្វដែលអ្នករាល់គ្នាអាចបរិភោគបាន គឺមានគោ ចៀម និងពពែ
5. ឈ្លូស ក្ដាន់ រមាំង ពពែភ្នំ ប្រើស ទន្សោង ទ្រាយ។
6. អ្នករាល់គ្នាអាចបរិភោគសត្វទាំងអស់ដែលមានក្រចកជើងឆែកជាពីរ ហើយជាសត្វទំពាអៀង។
7. ប៉ុន្តែ ក្នុងចំណោមសត្វដែលទំពាអៀង ឬសត្វដែលមានក្រចកជើងឆែកនោះ មិនត្រូវបរិភោគសត្វអូដ្ឋ ទន្សាយគល់ និងទន្សាយថ្មឡើយ ដ្បិតសត្វទាំងនេះទំពាអៀង តែគ្មានក្រចកជើងឆែកទេ ដូច្នេះ ត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ។
8. រីឯជ្រូកក៏មិនត្រូវបរិភោគដែរ ព្រោះវាមានក្រចកជើងឆែក តែមិនទំពាអៀងទេ។ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ គឺកុំបរិភោគសាច់វា ហើយក៏កុំប៉ះពាល់ខ្មោចវាដែរ។
9. ក្នុងចំណោមសត្វរស់នៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគត្រីទាំងអស់ ដែលមានព្រុយ និងមានស្រកា។
10. ចំណែកឯត្រីដែលគ្មានព្រុយ និងគ្មានស្រកា កុំបរិភោគឡើយ ត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ។
11. អ្នកអាចបរិភោគសត្វស្លាបបរិសុទ្ធទាំងអស់។
12. ប៉ុន្តែ ចំពោះសត្វដែលអ្នករាល់គ្នាមិនអាចបរិភោគ គឺត្មាត ខ្លែងស្រាក និងខ្លែង