14. ពេលនោះ អ្នកត្រូវស៊ើបសួរ និងតាមដានមើល ព្រមទាំងសាកសួរដំណឹងឲ្យច្បាស់លាស់ថា តើការនោះពិត ឬមិនពិត។ ប្រសិនបើមានភស្ដុតាងថា អំពើដ៏គួរស្អប់ខ្ពើមនោះពិតជាកើតមានក្នុងចំណោមអ្នករាល់គ្នាមែន
15. ត្រូវប្រហារអ្នកក្រុងទាំងនោះដោយមុខដាវ ហើយបំផ្លាញក្រុងនោះថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គឺត្រូវកម្ទេចរបស់របរនៅក្នុងទីក្រុង និងសម្លាប់ហ្វូងសត្វដោយមុខដាវ ឥតទុកអ្វីឲ្យនៅសល់ឡើយ។
16. ចូរប្រមូលទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងក្រុងនោះ មកដាក់នៅចំកណ្ដាលទីលានក្រុង រួចដុតកម្ទេចក្រុងជាមួយទ្រព្យសម្បត្តិទាំងអស់ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ក្រុងនោះនឹងក្លាយទៅជាទីស្មសានរហូតតទៅ ឥតមាននរណាសង់ឡើងវិញឡើយ។
17. កុំយកអ្វីៗដែលត្រូវបំផ្លាញថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ឡើយ ដើម្បីឲ្យព្រះអម្ចាស់លែងព្រះពិរោធ។ ព្រះអង្គនឹងសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះអ្នក ព្រមទាំងប្រទានឲ្យអ្នកកើនចំនួនច្រើនឡើង ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នក
18. ដ្បិតអ្នកស្ដាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នក នៅថ្ងៃនេះ ហើយប្រព្រឹត្តអំពើត្រឹមត្រូវដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់អ្នក»។