27. ប្រសិនបើអ្នករាល់គ្នាប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នា នៅថ្ងៃនេះ អ្នករាល់គ្នាមុខជាទទួលព្រះពរ។
28. ប្រសិនបើអ្នករាល់គ្នាមិនប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាងាកចេញពីមាគ៌ាដែលខ្ញុំបង្ហាញដល់អ្នករាល់គ្នានៅថ្ងៃនេះទៅជំពាក់ចិត្តនឹងព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ នោះអ្នករាល់គ្នាមុខជាទទួលបណ្ដាសាមិនខាន។
29. ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ នោះអ្នកត្រូវប្រកាសអំពីព្រះពរនៅលើភ្នំកេរិស៊ីម និងបណ្ដាសានៅលើភ្នំអេបាល។
30. ភ្នំទាំងពីរស្ថិតនៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅតាមផ្លូវទៅទិសខាងលិច ក្នុងទឹកដីរបស់ជនជាតិកាណាន ដែលរស់នៅតាមតំបន់វាលទំនាបអារ៉ាបា ទល់មុខនឹងគីលកាល់ ជិតដើមជ្រៃម៉ូរេ។
31. អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះទៅចាប់យកស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រគល់ឲ្យ រួចហើយត្រូវតាំងទីលំនៅក្នុងស្រុកដែលអ្នករាល់គ្នាចាប់យកនោះ។
32. អ្នករាល់គ្នាត្រូវកាន់ ហើយប្រតិបត្តិតាមច្បាប់ និងវិន័យទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ»។