1. «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយចូរស្ដាប់តាមបង្គាប់ កាន់តាមច្បាប់ វិន័យ និងបទបញ្ជារបស់ព្រះអង្គជានិច្ច។
2. ថ្ងៃនេះ ចូរធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងភាពដ៏ឧត្ដុង្គឧត្ដម ឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ។ កូនចៅរបស់អ្នករាល់គ្នាមិនបានស្គាល់ និងឃើញស្នាព្រះហស្ដរបស់ព្រះអម្ចាស់ទេ។