1. នេះជាសុន្ទរកថាដែលលោកម៉ូសេថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូល នៅត្រើយខាងកើតទន្លេយ័រដាន់ ក្នុងវាលរហោស្ថានតំបន់អារ៉ាបា នៅទល់មុខនឹងស៊ូភ ត្រង់ចន្លោះប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និងឌីសាហាប។
2. ចាប់ពីភ្នំហោរែបរហូតដល់កាដេស-បារនា ដោយកាត់តាមតំបន់ភ្នំសៀរ មានចម្ងាយផ្លូវដើរចំនួនដប់មួយថ្ងៃ។
3. នៅឆ្នាំទីសែសិប ថ្ងៃទីមួយ ខែទីដប់មួយ លោកម៉ូសេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលនូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់ឲ្យលោកថ្លែងប្រាប់ពួកគេ
4. គឺនៅក្រោយពេលលោកមានជ័យជំនះលើព្រះបាទស៊ីហុន ជាស្ដេចជនជាតិអាម៉ូរី គង់នៅក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន គង់នៅក្រុងអាសថារ៉ូត និងអេទ្រី។
5. កាលនៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅក្នុងស្រុកម៉ូអាប់ លោកម៉ូសេចាប់ផ្ដើមបង្រៀនក្រឹត្យវិន័យ*ដូចតទៅ៖
6. «ព្រះអម្ចាស់ជាព្រះនៃយើង មានព្រះបន្ទូលមកយើង នៅភ្នំហោរែបថា “អ្នករាល់គ្នាស្នាក់នៅភ្នំនេះអស់រយៈពេលជាយូរមកហើយ។