11. ដោយដឹងថា ជនប្រភេទនេះជាមនុស្សខូច គេប្រព្រឹត្តអំពើបាប និងដាក់ទោសខ្លួនឯង។
12. ខ្ញុំចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យមករកអ្នក។ កាលណាគាត់មកដល់ ចូរលៃលកទៅរកខ្ញុំនៅក្រុងនីកូប៉ូលកុំបីខាន ដ្បិតខ្ញុំបានសម្រេចចិត្តថា នឹងស្នាក់នៅទីនោះក្នុងរដូវត្រជាក់។
13. ចូរលៃលកផ្គត់ផ្គង់លោកមេធាវីសេណាស និងលោកអប៉ូឡូស ឲ្យបន្តដំណើរទៅផង កុំឲ្យលោកទាំងពីរខ្វះខាតអ្វីឡើយ។
14. ត្រូវឲ្យបងប្អូនយើងរៀនប្រព្រឹត្តអំពើល្អ ឲ្យបានប្រសើរលើសគេ ដើម្បីជួយផ្គត់ផ្គង់សេចក្ដីត្រូវការដ៏ចាំបាច់ផ្សេងៗ កុំឲ្យគេទៅជាមនុស្សមិនបង្កើតផល។
15. ពួកបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកអ្នក។ សូមជម្រាបសួរបងប្អូនរួមជំនឿដ៏ជាទីស្រឡាញ់របស់យើងផង។សូមឲ្យបងប្អូនទាំងអស់គ្នាបានប្រកបដោយព្រះគុណ។