ទីតុស 2:1-4 Khmer Standard Version (KHSV)

1. ចំពោះ​អ្នក​វិញ ត្រូវ​និយាយ​តែ​សេចក្ដី​ណា ដែល​ស្រប​តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ។

2. ចូរ​ជម្រាប​លោក​តា​ចាស់ៗ កុំ​ឲ្យ​ស្រវឹង​ស្រា ត្រូវ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មាន​ចិត្ត​ធ្ងន់ មាន​ជំនឿ​ស្អាត‌ស្អំ មាន​ចិត្ត​ស្រឡាញ់ និង​ចេះ​ស៊ូ‌ទ្រាំ។

3. រីឯ​លោក​យាយ​ចាស់ៗ​វិញ ក៏​ដូច្នោះ​ដែរ ចូរ​ជម្រាប​គាត់​ឲ្យ​កាន់​កិរិយា​មារយាទ សម​ជា​អ្នក​ដែល​មាន​ជីវិត​ដ៏‌វិសុទ្ធ* កុំ​ឲ្យ​និយាយ​មួល​បង្កាច់​គេ ឬ​ចំណូល​ស្រា​ឡើយ។ គាត់​ត្រូវ​ចេះ​ផ្ដល់​យោបល់​ល្អៗ

4. ដើម្បី​ជួយ​អប់រំ​ស្ត្រីៗ​ដែល​នៅ​ក្មេង​ឲ្យ​ចេះ​ស្រឡាញ់​ស្វាមី និង​ស្រឡាញ់​កូន​របស់​ខ្លួន

ទីតុស 2