ណាហ៊ូម 2:5-11 Khmer Standard Version (KHSV)

5. ស្ដេច​ក្រុង​នីនីវេ​កោះ​ហៅ​មេ‌ទ័ព​របស់​ខ្លួនប៉ុន្តែ អ្នក​ទាំង​នោះ​ដើរ ទាំង​ញ័រ​ក្បាល​ជង្គង់។សត្រូវ​សម្រុក​ចូល​ទៅ​រក​កំពែង​ក្រុងហើយ​ដំឡើង​គ្រឿង​ការពារ​ខ្លួន។

6. ទ្វារ​ក្រុង​ដែល​បែរ​មុខ​ទៅ​រក​ទន្លេ ត្រូវ​របើកវាំង​ស្ដេច​ត្រូវ​ខ្មាំង​ដណ្ដើម​យក​បាន។

7. ខ្មាំង​យក​បាន​រូប​ទេព‌ធីតា​របស់​ពួក​គេហើយ​នាំ​យក​ទៅ។ស្រីៗ​ដែល​នៅ​ថែ​ទាំ​រូប​នោះ​នាំ​គ្នា​ស្រែក​ថ្ងូរដូច​ព្រាប ទាំង​គក់​ទ្រូង​ទៀត​ផង។

8. ប្រជា‌ជន​នៅ​ក្រុង​នីនីវេ​នាំ​គ្នា​រត់​ចេញពី​ទី​ក្រុង ប្រៀប​ដូច​ជា​អាង​ទឹក​ដែល​ធ្លាយទោះ​បី​មាន​គេ​ហៅ​ឲ្យ​ឈប់ក៏​គ្មាន​នរណា​បែរ​ក្រោយ​ដែរ។

9. ចូរ​រឹប​អូស​យក​ប្រាក់! ចូរ​រឹប​អូស​យក​មាស!ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​នេះមាន​ច្រើន​ឥត​គណនាគឺ​គ្រឿង​បរិក្ខារ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង។

10. ចូរ​សម្លាប់​រង្គាល ចូរ​កម្ទេចចូរ​បំផ្លាញ​ឲ្យ​អស់​ទៅ!អ្នក​ក្រុង​នោះ​អស់​កម្លាំង​ចិត្ត ទន់​ជង្គង់ញ័រ​ខ្លួន និង​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។

11. តើ​ទីក្រុង​ដែល​ជា​លំ‌នៅ​របស់​រាជ‌សីហ៍ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ?ក្រុង​នីនីវេ​ប្រៀប​បាន​នឹង​កន្លែង​ដែលសិង្ហ​ស្ទាវ​រស់​នៅ។ពេល​សិង្ហ​ឈ្មោល និង​សិង្ហ​ញី​ដើរ​រក​ស៊ីគ្មាន​នរណា​ហ៊ាន​មក​រំខាន​កូន​របស់​វា​ទេ។

ណាហ៊ូម 2