1. កងទ័ពខ្មាំងឡើងមកវាយសម្រុកអ្នកហើយ!ចូរការពារកំពែងក្រុងរបស់អ្នកចូរយាមផ្លូវ! ចូរត្រៀមខ្លួនច្បាំងនិងមានទឹកចិត្តក្លាហានឡើង។
2. អ៊ីស្រាអែលប្រៀបដូចជាដើមទំពាំងបាយជូរដែលពួកចោរប្លន់កម្ទេចមែកធាងអស់។ ព្រះអម្ចាស់នឹងយាងមកលើកកិត្តិយសរបស់កូនចៅលោកយ៉ាកុបហើយធ្វើឲ្យអ៊ីស្រាអែលបានរុងរឿងដូចដើមឡើងវិញ។
3. ទាហានដ៏ខ្លាំងពូកែប្រដាប់ខ្លួនដោយខែលពណ៌ក្រហមអ្នកចំបាំងស្លៀកពាក់ពណ៌ក្រហមទុំ។នៅថ្ងៃដែលពួកគេរៀបចំខ្លួនចេញទៅច្បាំងនៅថ្ងៃចេញទៅប្រយុទ្ធ រទេះចំបាំងរបស់ពួកគេប្រៀបបាននឹងភ្លើងក្រហមឆ្អិនឆ្អៅលំពែងរបស់ពួកគេលើកឡើងច្រូងច្រាង។
4. រទេះចំបាំងបោះពួយទៅមុខឆ្លងកាត់ផ្លូវឆ្លងកាត់ទីលានក្រុងមើលទៅប្រៀបដូចជាភ្លើងចន្លុះហើយបរទៅមុខយ៉ាងលឿនដូចផ្លេកបន្ទោរ។
5. ស្ដេចក្រុងនីនីវេកោះហៅមេទ័ពរបស់ខ្លួនប៉ុន្តែ អ្នកទាំងនោះដើរ ទាំងញ័រក្បាលជង្គង់។សត្រូវសម្រុកចូលទៅរកកំពែងក្រុងហើយដំឡើងគ្រឿងការពារខ្លួន។
6. ទ្វារក្រុងដែលបែរមុខទៅរកទន្លេ ត្រូវរបើកវាំងស្ដេចត្រូវខ្មាំងដណ្ដើមយកបាន។
7. ខ្មាំងយកបានរូបទេពធីតារបស់ពួកគេហើយនាំយកទៅ។ស្រីៗដែលនៅថែទាំរូបនោះនាំគ្នាស្រែកថ្ងូរដូចព្រាប ទាំងគក់ទ្រូងទៀតផង។