ណាហ៊ូម 2:1-4 Khmer Standard Version (KHSV)

1. កង‌ទ័ព​ខ្មាំង​ឡើង​មក​វាយ​សម្រុក​អ្នក​ហើយ!ចូរ​ការពារ​កំពែង​ក្រុង​របស់​អ្នកចូរ​យាម​ផ្លូវ! ចូរ​ត្រៀម​ខ្លួន​ច្បាំងនិង​មាន​ទឹក​ចិត្ត​ក្លា‌ហាន​ឡើង។

2. អ៊ីស្រា‌អែល​ប្រៀប​ដូច​ជា​ដើម​ទំពាំង‌បាយជូរដែល​ពួក​ចោរ​ប្លន់​កម្ទេច​មែក​ធាង​អស់។ ព្រះ‌អម្ចាស់​នឹង​យាង​មក​លើក​កិត្តិយសរបស់​កូន​ចៅ​លោក​យ៉ាកុបហើយ​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​បាន​រុងរឿងដូច​ដើម​ឡើង​វិញ។

3. ទាហាន​ដ៏​ខ្លាំង​ពូកែ​ប្រដាប់​ខ្លួន​ដោយខែល​ពណ៌​ក្រហមអ្នក​ចំបាំង​ស្លៀក​ពាក់​ពណ៌​ក្រហម​ទុំ។នៅ​ថ្ងៃ​ដែល​ពួក​គេ​រៀបចំ​ខ្លួន​ចេញ​ទៅ​ច្បាំងនៅ​ថ្ងៃ​ចេញ​ទៅ​ប្រយុទ្ធ រទេះ​ចំបាំងរបស់​ពួក​គេ​ប្រៀប​បាន​នឹង​ភ្លើង​ក្រហម​ឆ្អិន‌ឆ្អៅលំពែង​របស់​ពួក​គេ​លើក​ឡើង​ច្រូង‌ច្រាង។

4. រទេះ​ចំបាំង​បោះ‌ពួយ​ទៅ​មុខ​ឆ្លង​កាត់​ផ្លូវឆ្លង​កាត់​ទី​លាន​ក្រុងមើល​ទៅ​ប្រៀប​ដូច​ជា​ភ្លើង​ចន្លុះហើយ​បរ​ទៅ​មុខ​យ៉ាង​លឿន​ដូច​ផ្លេក​បន្ទោរ។

ណាហ៊ូម 2