6. ពេលព្រះអង្គខ្ញាល់ តើនរណាអាចទ្រាំទ្របាន?តើនរណាអាចតទល់នឹងកំហឹងរបស់ព្រះអង្គបាន?ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គប្រៀបដូចជាភ្លើងឆេះកម្ទេចផ្ទាំងថ្ម។
7. ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសព្រះអង្គជាជម្រកនៅគ្រាមានអាសន្នព្រះអង្គមើលថែទាំអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ
8. នៅពេលមានទឹកជំនន់។ប៉ុន្តែ ព្រះអង្គកម្ទេចទីតាំងរបស់ខ្មាំងសត្រូវព្រះអង្គទម្លាក់ពួកគេក្នុងទីងងឹត។
9. តើអ្នករាល់គ្នាគិតគូរគម្រោងការអ្វីប្រឆាំងនឹងព្រះអម្ចាស់?ព្រះអង្គនឹងបំផ្លាញខ្មាំងរបស់អ្នករាល់គ្នាឲ្យវិនាសសូន្យគឺព្រះអង្គមិនទុកឲ្យពួកគេសង្កត់សង្កិនអ្នករាល់គ្នាទៀតឡើយ។
10. ពួកប្រមឹកទាំងនោះប្រៀបបាននឹងបន្លាដ៏ក្រាស់ពួកគេត្រូវភ្លើងឆាបឆេះអស់ទាំងស្រុងដូចចំបើងស្ងួតដែរ។
11. នីនីវេអើយ មានជនពាលម្នាក់ចេញពីអ្នកមកជននោះគិតគូរគម្រោងការដ៏អាស្រូវប្រឆាំងនឹងព្រះអម្ចាស់។