9. លោកតបមកខ្ញុំវិញថា៖ «លោកដានីយ៉ែលអើយ កុំខ្វល់ខ្វាយធ្វើអ្វី។ សេចក្ដីទាំងនេះត្រូវតែលាក់ឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។
10. ដោយសារទុក្ខលំបាក មនុស្សជាច្រើននឹងបានស្អាតបរិសុទ្ធ និងសស្គុស។ មនុស្សអាក្រក់មិនយល់សេចក្ដីនេះទេ គេនៅតែប្រព្រឹត្តអំពើអាក្រក់តទៅទៀត រីឯមនុស្សមានប្រាជ្ញា ទើបយល់។
11. ចាប់ពីពេលដែលគេនឹងបញ្ឈប់ការថ្វាយយញ្ញបូជាប្រចាំថ្ងៃ រហូតដល់ពេលដែលគេនឹងយកវត្ថុដ៏ចង្រៃគួរឲ្យស្អប់ខ្ពើម មកតាំងនៅក្នុងទីសក្ការៈ មានរយៈពេលមួយពាន់ពីររយកៅសិបថ្ងៃ។
12. អ្នកណាកាន់ចិត្តរឹងប៉ឹងរហូតដល់មួយពាន់បីរយសាមសិបប្រាំថ្ងៃ អ្នកនោះមានសុភមង្គលហើយ!។
13. ចំពោះលោកវិញ សូមកាន់ចិត្តឲ្យបានរឹងប៉ឹង នោះលោកនឹងបានសម្រាក ហើយលោកនឹងក្រោកឡើងទទួលរង្វាន់ នៅគ្រាចុងក្រោយបំផុត»។