ដានី‌យ៉ែល 12:11-13 Khmer Standard Version (KHSV)

11. ចាប់​ពី​ពេល​ដែល​គេ​នឹង​បញ្ឈប់​ការ​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ រហូត​ដល់​ពេល​ដែល​គេ​នឹង​យក​វត្ថុ​ដ៏​ចង្រៃ​គួរ​ឲ្យ​ស្អប់​ខ្ពើម មក​តាំង​នៅ​ក្នុង​ទី‌សក្ការៈ មាន​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​កៅ‌សិប​ថ្ងៃ។

12. អ្នក​ណា​កាន់​ចិត្ត​រឹង‌ប៉ឹង​រហូត​ដល់​មួយ​ពាន់​បី​រយ​សាម‌សិប​ប្រាំ​ថ្ងៃ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។

13. ចំពោះ​លោក​វិញ សូម​កាន់​ចិត្ត​ឲ្យ​បាន​រឹង‌ប៉ឹង នោះ​លោក​នឹង​បាន​សម្រាក ហើយ​លោក​នឹង​ក្រោក​ឡើង​ទទួល​រង្វាន់ នៅ​គ្រា​ចុង​ក្រោយ​បំផុត»។

ដានី‌យ៉ែល 12