ដានី‌យ៉ែល 11:41-45 Khmer Standard Version (KHSV)

41. គឺ​ឆ្លង​កាត់​ស្រុក​ដែល​ស្អាត​ជាង​គេ ហើយ​ប្រហារ​ជីវិត​មនុស្ស​ជា​ច្រើន តែ​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​អ្នក​ដឹក​នាំ​សំខាន់ៗ​របស់​ជន‌ជាតិ​អាំម៉ូន នឹង​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច។

42. ស្ដេច​នោះ​នឹង​វាត​អំណាច​ទៅ​លើ​ស្រុក​នានា ហើយ​សូម្បី​តែ​ស្រុក​អេស៊ីប​ក៏​គេច​មិន​ផុត​ដែរ។

43. ស្ដេច​នឹង​យក​ទ្រព្យ​សម្បត្តិ​នៅ​ស្រុក​អេស៊ីប​មក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​មាស ប្រាក់ និង​របស់​របរ​ដ៏​មាន​តម្លៃ។ ជន‌ជាតិ​លីប៊ី និង​ជន‌ជាតិ​អេត្យូ‌ពី នឹង​សុំ​ធ្វើ​ជា​ចំណុះ​របស់​ស្ដេច​នោះ។

44. បន្ទាប់​មក មាន​លេច​ឮ​ដំណឹង​អំពី​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នៅ​បូព៌ា​ប្រទេស និង​ស្រុក​ខាង​ជើង បណ្ដាល​ឲ្យ​ស្ដេច​បារម្ភ​ក្រៃ‌លែង។ ស្ដេច​ពោរ‌ពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង ក៏​លើក​ទ័ព​ទៅ​កម្ទេច​ស្រុក​នានា ព្រម​ទាំង​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន។

45. ស្ដេច​នឹង​សង់​ពន្លា​នៅ​ចន្លោះ​សមុទ្រ​ទាំង​ពីរ គឺ​នៅ​ជិត​ភ្នំ​ដ៏​រុងរឿង​វិសុទ្ធ។ បន្ទាប់​មក ស្ដេច​នោះ​ក៏​បាត់​បង់​ជីវិត​ទៅ ដោយ​ឥត​មាន​នរណា​ជួយ​ឡើយ។

ដានី‌យ៉ែល 11