20. លោកពោលមកខ្ញុំថា៖ «តើលោកដឹងឬទេ ហេតុអ្វីបានជាខ្ញុំមករកលោក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងទេវតាថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះ ទេវតាថែរក្សាអាណាចក្រក្រិកនឹងមកដល់។
21. ប៉ុន្តែ ខ្ញុំចង់ជម្រាបលោកឲ្យដឹងអំពីសេចក្ដី ដែលមានចែងទុកនៅក្នុងក្រាំងនៃសេចក្ដីពិតនេះសិន។ ក្រៅពីមហាទេវតាមីកែលជាទេវតាថែរក្សាអ៊ីស្រាអែល គ្មាននរណាម្នាក់បានជួយខ្ញុំតទល់នឹងពួកនោះទេ។