ដានី‌យ៉ែល 10:17-21 Khmer Standard Version (KHSV)

17. តើ​ខ្ញុំ​ប្របាទ​និយាយ​ទៅ​កាន់​លោក​ម្ចាស់​ដូច​ម្ដេច​កើត បើ​ឥឡូវ​នេះ ខ្ញុំ​ប្របាទ​គ្មាន​កម្លាំង​សោះ ហើយ​ដង្ហើម​របស់​ខ្ញុំ​ប្របាទ​ក៏​ខ្សោយ​ដែរ»។

18. ពេល​នោះ លោក​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស បាន​ពាល់​ខ្ញុំ​សា​ជា​ថ្មី ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ។

19. រួច​ហើយ​លោក​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ភ័យ​ខ្លាច​អី ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត! ចូរ​មាន​កម្លាំង​មាំ‌មួន​ឡើង!»។ ពេល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ ខ្ញុំ​ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​ជម្រាប​លោក​ថា៖ «សូម​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ខ្ញុំ​ប្របាទ​ចុះ ព្រោះ​លោក​ម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ប្របាទ​មាន​កម្លាំង​ហើយ»។

20. លោក​ពោល​មក​ខ្ញុំ​ថា៖ «តើ​លោក​ដឹង​ឬ​ទេ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មក​រក​លោក? ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ប្រយុទ្ធ​នឹង​ទេវតា​ថែ‌រក្សា​ចក្រភព​ពែរ្ស​វិញ។ ពេល​ខ្ញុំ​ចេញ​ទៅ​នោះ ទេវតា​ថែ‌រក្សា​អាណា‌ចក្រ​ក្រិក​នឹង​មក​ដល់។

21. ប៉ុន្តែ ខ្ញុំ​ចង់​ជម្រាប​លោក​ឲ្យ​ដឹង​អំពី​សេចក្ដី ដែល​មាន​ចែង​ទុក​នៅ​ក្នុង​ក្រាំង​នៃ​សេចក្ដី​ពិត​នេះ​សិន។ ក្រៅ​ពី​មហា​ទេវតា​មីកែល​ជា​ទេវតា​ថែ‌រក្សា​អ៊ីស្រា‌អែល គ្មាន​នរណា​ម្នាក់​បាន​ជួយ​ខ្ញុំ​តទល់​នឹង​ពួក​នោះ​ទេ។

ដានី‌យ៉ែល 10