18. ហេតុនេះ យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ជំនួសកូនច្បងទាំងអស់របស់ពួកគេ។
19. យើងបានយកពួកលេវីពីក្នុងចំណោមជនជាតិអ៊ីស្រាអែល ប្រគល់ទៅឲ្យអើរ៉ុន និងកូនចៅរបស់គាត់ ដើម្បីឲ្យពួកគេបំពេញការងារបម្រើជនជាតិអ៊ីស្រាអែល នៅក្នុងពន្លាជួបព្រះអម្ចាស់ ឲ្យពួកគេធ្វើពិធីរំដោះបាបរបស់ជនជាតិអ៊ីស្រាអែល។ ធ្វើដូច្នេះ អ៊ីស្រាអែលនឹងមិនជួបគ្រោះកាចណាមួយ ព្រោះតែចូលមកជិតទីសក្ការៈឡើយ»។
20. លោកម៉ូសេ លោកអើរ៉ុន និងសហគមន៍អ៊ីស្រាអែលទាំងមូល នាំគ្នាអនុវត្តតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ស្ដីអំពីពួកលេវី។
21. ពួកលេវីនាំគ្នាធ្វើពិធីជម្រះកាយ និងបោកសម្លៀកបំពាក់របស់ខ្លួន។ លោកអើរ៉ុនបានធ្វើពិធីញែកពួកគេថ្វាយព្រះអម្ចាស់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ហើយធ្វើពិធីលោះបាបពួកគេ និងជម្រះពួកគេឲ្យបរិសុទ្ធ។
22. បន្ទាប់មក ពួកលេវីនាំគ្នាមកបំពេញមុខងាររបស់ខ្លួននៅក្នុងពន្លាជួបព្រះអម្ចាស់ ក្រោមការទទួលខុសត្រូវរបស់លោកអើរ៉ុន និងកូនចៅរបស់លោក។ គេបានអនុវត្តតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ស្ដីអំពីពួកលេវី។
23. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
24. «ពួកលេវីដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវចូលទៅបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ទាំងអស់គ្នា។
25. ចាប់ពីអាយុហាសិបឆ្នាំទៅ គេនឹងចូលនិវត្តន៍ លែងបម្រើយើងទៀតហើយ។