ជន‌គណនា 7:71-85 Khmer Standard Version (KHSV)

71. ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អហ៊ីយេ‌ស៊ើរ ជា​កូន​របស់​លោក​អាំមី‌សាដាយ។

72. នៅ​ថ្ងៃ​ទី​ដប់​មួយ គឺ​លោក​ប៉ាគី‌ហ៊ាល ជា​កូន​របស់​លោក​អូក្រាន ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អេ‌ស៊ើរ។

73. តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

74. បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

75. គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

76. ពពែ​ឈ្មោល​មួយ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប

77. ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​ប៉ាគី‌ហ៊ាល ជា​កូន​របស់​លោក​អូក្រាន។

78. នៅ​ថ្ងៃ​ទី​ដប់‌ពីរ គឺ​លោក​អហ៊ី‌រ៉ា ជា​កូន​របស់​លោក​អេណាន ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ណែប‌ថាលី។

79. តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

80. បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

81. គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

82. ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប

83. ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អហ៊ី‌រ៉ា ជា​កូន​របស់​លោក​អេណាន។

84. តង្វាយ​ដែល​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ នៅ​ថ្ងៃ​ចាក់​ប្រេង​សម្ពោធ​អាសនៈ សរុប​ទាំង​អស់​មាន​ពាន​ប្រាក់​ដប់‌ពីរ ថូ​ប្រាក់​ដប់‌ពីរ ពែង​មាស​ដប់‌ពីរ។

85. ពាន​ប្រាក់​នីមួយៗ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​នីមួយៗ​ទម្ងន់​ម្ភៃ​តម្លឹង ដូច្នេះ គ្រឿង​ប្រដាប់​ជា​ប្រាក់​មាន​ទម្ងន់​ទាំង​អស់​ប្រាំ‌ពីរ​រយ​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ។

ជន‌គណនា 7