ជន‌គណនា 6:16-19 Khmer Standard Version (KHSV)

16. បូជា‌ចារ្យ​យក​តង្វាយ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប និង​តង្វាយ​ដុត​ទាំង​មូល។

17. លោក​ថ្វាយ​ចៀម​ឈ្មោល​ទៅ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​មេត្រី‌ភាព ថែម​ពី​លើ​ល្អី​នំប៉័ង​ឥត​មេ។ បូជា‌ចារ្យ​ក៏​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ និង​ធ្វើ​ពិធី​ច្រួច‌ស្រា​ទំពាំង‌បាយជូរ​ដែរ។

18. ពេល​នោះ អ្នក​ណាសា‌រីត​ត្រូវ​កោរ​សក់​សក្ការៈ​របស់​ខ្លួន នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ រួច​យក​សក់​សក្ការៈ​របស់​ខ្លួន​ទៅ​ដុត​ក្នុង​ភ្លើង​ស្ថិត​នៅ​ពី​ក្រោម​អាសនៈ ដែល​គេ​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព។

19. បូជា‌ចារ្យ​យក​សាច់​ចំឡក​របស់​ចៀម​ឈ្មោល​ដែល​ដុត​ចំអិន​រួច​ហើយ ព្រម​ទាំង​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ និង​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​ពី​ក្នុង​ល្អី​នោះ មក​ដាក់​ក្នុង​ដៃ​អ្នក​ណាសា‌រីត ដែល​ទើប​នឹង​កោរ​សក់​សក្ការៈ។

ជន‌គណនា 6