26. បូជាចារ្យត្រូវយកតង្វាយម្សៅមួយក្ដាប់ធ្វើជាទីរំឭក ហើយដុតនៅលើអាសនៈ។ បន្ទាប់មក ទើបលោកបង្គាប់ឲ្យស្ត្រីនោះផឹកទឹក។
27. ក្រោយពីឲ្យនាងផឹកទឹករួចហើយ ប្រសិនបើនាងពិតជាសៅហ្មង ហើយក្បត់ចិត្តប្ដីរបស់ខ្លួនមែន ទឹកសម្បថដែលចូលទៅក្នុងពោះនាង នឹងបណ្ដាលឲ្យនាងឈឺចាប់ ប៉ោងពោះ ទៅជាស្ត្រីអារ។ ស្ត្រីនោះនឹងត្រូវបណ្ដាសា ហើយប្រជាជននឹងយកឈ្មោះនាងទៅដាក់បណ្ដាសាគ្នា។
28. ផ្ទុយទៅវិញ ប្រសិនបើនាងពុំបានប្រព្រឹត្តអំពើសៅហ្មង គឺនាងមិនបានក្បត់ប្ដីទេ នោះនាងនឹងបានរួចខ្លួន ហើយនាងនឹងមានកូនចៅ។
29. នេះជាក្រឹត្យវិន័យស្ដីអំពីការប្រច័ណ្ឌ ក្នុងករណីស្ត្រីដែលនៅរួមរស់ជាមួយប្ដី ហើយបែរទៅប្រព្រឹត្តអំពើសៅហ្មង
30. និងក្នុងករណីប្ដីដែលមានចិត្តប្រច័ណ្ឌ សង្ស័យថាប្រពន្ធក្បត់ចិត្តខ្លួន។ បូជាចារ្យត្រូវនាំស្ត្រីមកឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ហើយអនុវត្តសព្វគ្រប់ទាំងអស់តាមក្រឹត្យវិន័យនេះ។
31. ពេលនោះ ប្ដីគ្មានទោសអ្វីទេ រីឯប្រពន្ធវិញ នាងត្រូវទទួលផលវិបាកតាមអំពើបាបរបស់ខ្លួន»។