20. ផ្ទុយទៅវិញ ក្នុងពេលនាងនៅរួមរស់ជាមួយប្ដី នាងបានក្បត់ចិត្តប្ដី ទៅប្រព្រឹត្តអំពើសៅហ្មង ដោយរួមដំណេកជាមួយប្រុសដទៃក្រៅពីប្ដីរបស់ខ្លួន
21. នោះសូមព្រះអម្ចាស់ធ្វើឲ្យនាងត្រូវបណ្ដាសា និងទទួលទោស តាមពាក្យដែលនាងបានស្បថស្បែ សូមព្រះអង្គធ្វើឲ្យនាងក្លាយទៅជាស្ត្រីអារ និងធ្វើឲ្យនាងប៉ោងពោះ ហើយប្រជាជនយកឈ្មោះនាងទៅដាក់បណ្ដាសាគ្នា។
22. សូមទឹកសម្បថនេះចូលទៅក្នុងពោះរបស់នាង ធ្វើឲ្យនាងប៉ោងពោះ ហើយក្លាយទៅជាស្ត្រីអារ!”។ នាងត្រូវឆ្លើយថា “សូមឲ្យកើតមានដូច្នោះមែន! អាម៉ែន!”។
23. បូជាចារ្យត្រូវសរសេរពាក្យសម្បថទុកក្នុងសៀវភៅមួយ រួចយកទឹកសម្បថនោះមកលុប។