7. ព្រំដែនខាងជើងរបស់អ្នករាល់គ្នា លាតសន្ធឹងចាប់ពីសមុទ្រមេឌីទែរ៉ាណេ រហូតដល់ភ្នំហោរ។
8. ពីភ្នំហោរ ត្រូវកំណត់ព្រំដែនត្រឹមច្រកចូលក្រុងហាម៉ាត់ ហើយបង្ហួសទៅដល់សេដាដ។
9. ព្រំដែននេះត្រូវបន្តទៅដល់ស៊ីប្រុន បង្ហួសទៅដល់ហាសារ-អេណាន។ នេះហើយជាព្រំដែនខាងជើងរបស់អ្នករាល់គ្នា។
10. ត្រូវកំណត់ព្រំដែនខាងកើតរបស់អ្នករាល់គ្នា ចាប់ពីហាសារ-អេណានទៅសេផាម។
11. ព្រំដែននេះត្រូវចុះពីសេផាមទៅរីមឡា ដែលនៅខាងកើតអាយ៉ីន ចុះទៅដល់ត្រើយខាងកើតសមុទ្រគេនេសារ៉ែត។
12. បន្ទាប់មក ព្រំប្រទល់ចុះតាមទន្លេយ័រដាន់ទៅដល់សមុទ្រអំបិល។ នេះហើយជាកំណត់ព្រំដែននៃស្រុករបស់អ្នករាល់គ្នា»។
13. លោកម៉ូសេនាំយកព្រះបញ្ជានេះទៅប្រាប់ជនជាតិអ៊ីស្រាអែល។ លោកមានប្រសាសន៍ថា៖ «នេះហើយជាស្រុក ដែលព្រះអម្ចាស់បង្គាប់ឲ្យប្រគល់ដល់មេដឹកនាំនៃកុលសម្ព័ន្ធប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ហើយអ្នករាល់គ្នាត្រូវបែងចែកគ្នា ដោយចាប់ឆ្នោត
14. ដ្បិតកុលសម្ព័ន្ធរូបេន តាមអំបូររបស់ពួកគេ និងកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេ បានទទួលទឹកដីជាចំណែកមត៌ករួចហើយ។ រីឯកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត ក៏បានទទួលទឹកដីដែលជាចំណែកមត៌ករបស់ពួកគេហើយដែរ។
15. កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានទទួលទឹកដីជាចំណែកមត៌ករបស់ខ្លួន នៅត្រើយខាងកើតទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ»។
16. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖