13. លោកម៉ូសេនាំយកព្រះបញ្ជានេះទៅប្រាប់ជនជាតិអ៊ីស្រាអែល។ លោកមានប្រសាសន៍ថា៖ «នេះហើយជាស្រុក ដែលព្រះអម្ចាស់បង្គាប់ឲ្យប្រគល់ដល់មេដឹកនាំនៃកុលសម្ព័ន្ធប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ហើយអ្នករាល់គ្នាត្រូវបែងចែកគ្នា ដោយចាប់ឆ្នោត
14. ដ្បិតកុលសម្ព័ន្ធរូបេន តាមអំបូររបស់ពួកគេ និងកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេ បានទទួលទឹកដីជាចំណែកមត៌ករួចហើយ។ រីឯកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត ក៏បានទទួលទឹកដីដែលជាចំណែកមត៌ករបស់ពួកគេហើយដែរ។
15. កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានទទួលទឹកដីជាចំណែកមត៌ករបស់ខ្លួន នៅត្រើយខាងកើតទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ»។
16. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖
17. «អ្នកដែលត្រូវចាត់ចែងបែងចែកទឹកដី គឺបូជាចារ្យអេឡាសារ និងយ៉ូស្វេជាកូនរបស់នូន។
18. ក្នុងកុលសម្ព័ន្ធនីមួយៗត្រូវឲ្យមេដឹកនាំមួយរូបជួយបែងចែកទឹកដីដែរ។
19. អ្នកទាំងនោះមានឈ្មោះដូចតទៅ: កាលែប ជាកូនរបស់យេភូនេ តំណាងកុលសម្ព័ន្ធយូដា។
20. សាំយូអែល ជាកូនរបស់អាំមីហ៊ូដ តំណាងកុលសម្ព័ន្ធស៊ីម្មាន។
21. អេលីដាដ ជាកូនរបស់គីសឡូន តំណាងកុលសម្ព័ន្ធបេនយ៉ាមីន។
22. ប៊ូគី ជាកូនរបស់យុកលី តំណាងកុលសម្ព័ន្ធដាន់។
23. ហានាល ជាកូនរបស់អេផូដ តំណាងកុលសម្ព័ន្ធម៉ាណាសេ ជាកូនរបស់លោកយ៉ូសែប។
24. កេមយួល ជាកូនរបស់ស៊ីបតាន តំណាងកុលសម្ព័ន្ធអេប្រាអ៊ីម។
25. អេលីសាផាន ជាកូនរបស់ប៉ាណាក់ តំណាងកុលសម្ព័ន្ធសាប់យូឡូន។
26. ប៉ាលទាល ជាកូនរបស់អាស្សាន តំណាងកុលសម្ព័ន្ធអ៊ីសាខារ។
27. អហ៊ីហ៊ូដ ជាកូនរបស់សេឡូមី តំណាងកុលសម្ព័ន្ធអេស៊ើរ។
28. ពេដាហិល ជាកូនរបស់អាំមីហ៊ូដ តំណាងកុលសម្ព័ន្ធណែបថាលី»។
29. គឺអ្នកទាំងនេះហើយដែលព្រះអម្ចាស់បញ្ជាឲ្យបែងចែងស្រុកកាណាន ដល់ជនជាតិអ៊ីស្រាអែល។