5. ជនជាតិអ៊ីស្រាអែលនាំគ្នាចាកចេញពីក្រុងរ៉ាមសេសមកបោះជំរំនៅស៊ូកូត។
6. ពួកគេចាកចេញពីស៊ូកូត មកបោះជំរំនៅអេថាម ដែលស្ថិតនៅជាយវាលរហោស្ថាន។
7. ពួកគេចាកចេញពីអេថាម វាងទៅពីហាហ៊ីរ៉ុត ដែលស្ថិតនៅទល់មុខនឹងបាលសេផុន ហើយបោះជំរំនៅក្បែរមីកដុល។
8. ពួកគេចាកចេញពីពីហាហ៊ីរ៉ុត ឆ្លងកាត់បាតសមុទ្រ ឆ្ពោះទៅកាន់វាលរហោស្ថាន ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថានអេថាម មកបោះជំរំនៅម៉ារ៉ា។
9. ពួកគេចាកចេញពីម៉ារ៉ាមកដល់អេលីម នៅអេលីមនេះមានប្រភពទឹកចំនួនដប់ពីរ និងលម៉ើចិតសិបដើម ពួកគេក៏បោះជំរំនៅទីនោះ។
10. ពួកគេចាកចេញពីអេលីម ទៅបោះជំរំនៅក្បែរសមុទ្រកក់។
11. ពួកគេចាកចេញពីសមុទ្រកក់ មកបោះជំរំនៅវាលរហោស្ថានស៊ីន។
12. ពួកគេចាកចេញពីវាលរហោស្ថានស៊ីន មកបោះជំរំនៅដូបកា។
13. ពួកគេចាកចេញពីដូបកា មកបោះជំរំនៅអាលូស។
14. ពួកគេចាកចេញពីអាលូស មកបោះជំរំនៅរេផិឌីម។ នៅកន្លែងនោះ ប្រជាជនរកទឹកផឹកពុំបានទេ។
15. ពួកគេចាកចេញពីរេផិឌីម មកបោះជំរំនៅវាលរហោស្ថានស៊ីណៃ។
16. ពួកគេចាកចេញពីវាលរហោស្ថានស៊ីណៃ មកបោះជំរំនៅគីប្រូត-ហាត់តាវ៉ា។