32. ពួកគេចាកចេញពីបេនេ-យ៉ាកាន មកបោះជំរំនៅហោគីតកាត់។
33. ពួកគេចាកចេញពីហាគីតកាត់ មកបោះជំរំនៅយ៉ូតបាថា។
34. ពួកគេចាកចេញពីយ៉ូតបាថា មកបោះជំរំនៅអាប្រូណា។
35. ពួកគេចាកចេញពីអាប្រូណា មកបោះជំរំនៅអេស៊ាន-គេប៊ើរ។
36. ពួកគេចាកចេញពីអេស៊ាន-គេប៊ើរ មកបោះជំរំនៅវាលរហោស្ថានស៊ីន គឺនៅកាដេស។
37. ពួកគេចាកចេញពីកាដេស មកបោះជំរំនៅភ្នំហោរ ដែលនៅជាយដែនស្រុកអេដុម។
38. លោកបូជាចារ្យអើរ៉ុនបានឡើងទៅលើភ្នំហោរ តាមបង្គាប់របស់ព្រះអម្ចាស់ ហើយលោកទទួលមរណភាពនៅទីនោះ ក្នុងឆ្នាំទីសែសិប ក្រោយជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប នៅថ្ងៃទីមួយ ខែទីប្រាំ។
39. ពេលលោកអើរ៉ុនទទួលមរណភាពនៅលើភ្នំហោរ លោកមានអាយុមួយរយម្ភៃបីឆ្នាំ។
40. ស្ដេចក្រុងអើរ៉ាត គឺស្ដេចជនជាតិកាណានដែលរស់នៅតំបន់ណេកិប ក្នុងស្រុកកាណាន បានឮដំណឹងថាជនជាតិអ៊ីស្រាអែលមកដល់តំបន់នោះ។