13. ពួកគេចាកចេញពីដូបកា មកបោះជំរំនៅអាលូស។
14. ពួកគេចាកចេញពីអាលូស មកបោះជំរំនៅរេផិឌីម។ នៅកន្លែងនោះ ប្រជាជនរកទឹកផឹកពុំបានទេ។
15. ពួកគេចាកចេញពីរេផិឌីម មកបោះជំរំនៅវាលរហោស្ថានស៊ីណៃ។
16. ពួកគេចាកចេញពីវាលរហោស្ថានស៊ីណៃ មកបោះជំរំនៅគីប្រូត-ហាត់តាវ៉ា។
17. ពួកគេចាកចេញពីគីប្រូត-ហាត់តាវ៉ា មកបោះជំរំនៅហាសិរ៉ូត។
18. ពួកគេចាកចេញពីហាសិរ៉ូត មកបោះជំរំនៅរីតម៉ា។
19. ពួកគេចាកចេញពីរីតម៉ា មកបោះជំរំនៅរីម៉ូន-ពេរេស។
20. ពួកគេចាកចេញពីរីម៉ូន-ពេរេស មកបោះជំរំនៅលីបណា។