38. នេបូ និងបាល-មេយ៉ូន ដែលគេបានដូរឈ្មោះ ព្រមទាំងក្រុងស៊ីបម៉ា។ ពួកគេដាក់ឈ្មោះថ្មីឲ្យក្រុងនានា ដែលពួកគេបានសង់។
39. ពូជពង្សរបស់លោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ វាយលុកស្រុកកាឡាដ ហើយដណ្ដើមយកបានទឹកដី និងដេញជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនោះ។
40. លោកម៉ូសេបានប្រគល់ស្រុកកាឡាដឲ្យពូជពង្សលោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ ហើយពួកគេក៏តាំងទីលំនៅក្នុងស្រុកនោះ។
41. ពូជពង្សលោកយ៉ាអៀរ ជាកូនរបស់លោកម៉ាណាសេ បានវាយលុកភូមិនានា ហើយដាក់ឈ្មោះភូមិទាំងនោះថាហាវ៉ុត-យ៉ាអៀរ។
42. លោកណូបាសបានវាយលុកក្រុងកេណាត និងស្រុកភូមិនៅជុំវិញ ហើយដាក់ឈ្មោះក្រុងនោះថា ក្រុងណូបាស តាមឈ្មោះរបស់គាត់។