30. ក៏ប៉ុន្តែ ប្រសិនបើពួកគេមិនប្រដាប់អាវុធទៅជាមួយអ្នករាល់គ្នាទេ ចូរឲ្យពួកគេតាំងទីលំនៅ ក្នុងស្រុកកាណានជាមួយអ្នករាល់គ្នា»។
31. កូនចៅកាដ និងកូនចៅរូបេន ឆ្លើយឡើងថា៖ «យើងខ្ញុំនឹងធ្វើតាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើងខ្ញុំ។
32. យើងខ្ញុំនឹងប្រដាប់អាវុធ ឆ្លងទៅស្រុកកាណាននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តែសូមឲ្យយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ជាចំណែកមត៌ក»។
33. លោកម៉ូសេក៏ប្រគល់នគររបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី នគររបស់ព្រះបាទអុក ជាស្ដេចស្រុកបាសាន គឺទាំងទឹកដី ទាំងទីក្រុង ព្រមទាំងស្រុកភូមិដែលនៅជុំវិញ ឲ្យកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលជាពូជពង្សរបស់លោកយ៉ូសែប។
34. កូនចៅកាដបានសង់ក្រុងឌីបូន អាថារ៉ូត អារ៉ូអ៊ើរ
35. អាត្រូត-សូផាន យ៉ាស៊ើរ យ៉ុកបិហា
36. បេតនីមរ៉ា និងបេត-ហារ៉ន ដែលសុទ្ធសឹងជាក្រុងមានកំពែងរឹងមាំ និងវាលស្មៅសម្រាប់ឲ្យហ្វូងសត្វរកស៊ី។
37. កូនចៅរូបេនបានសង់ក្រុងហែសបូន អេឡាលេ គារយ៉ាថែម
38. នេបូ និងបាល-មេយ៉ូន ដែលគេបានដូរឈ្មោះ ព្រមទាំងក្រុងស៊ីបម៉ា។ ពួកគេដាក់ឈ្មោះថ្មីឲ្យក្រុងនានា ដែលពួកគេបានសង់។
39. ពូជពង្សរបស់លោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ វាយលុកស្រុកកាឡាដ ហើយដណ្ដើមយកបានទឹកដី និងដេញជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនោះ។