1. លោកម៉ូសេមានប្រសាសន៍ទៅកាន់មេដឹកនាំនៃកុលសម្ព័ន្ធនានារបស់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់បង្គាប់មកដូចតទៅ:
2. ពេលអ្នកណាម្នាក់បន់ព្រះអម្ចាស់ ឬស្បថអំពីរឿងអ្វីមួយ អ្នកនោះត្រូវតែគោរពពាក្យសម្ដីរបស់ខ្លួន គឺត្រូវធ្វើសព្វគ្រប់ទាំងអស់តាមពាក្យដែលខ្លួនបានស្បថ។
3. ប្រសិនបើស្ត្រីណាម្នាក់បន់ព្រះអម្ចាស់ ឬសន្យាអំពីរឿងអ្វីមួយ ក្នុងគ្រាដែលនាងនៅក្មេង ហើយរស់នៅជាមួយឪពុករបស់ខ្លួន