ជន‌គណនា 3:46-51 Khmer Standard Version (KHSV)

46. ដើម្បី​លោះ​ចំនួន​ពួក​លេវី​ដែល​លើស​២៧៣​នាក់​នោះ

47. ត្រូវ​ថ្លឹង​ប្រាក់​ប្រាំ​ណែន​សម្រាប់​លោះ​មនុស្ស​ម្នាក់ ដោយ​ប្រើ​ទម្ងន់​ប្រាក់​ណែន​របស់​ទី‌សក្ការៈ​ពោល​គឺ​ម្ភៃ​កេរ៉ា*។

48. ចូរ​ប្រគល់​ប្រាក់​ជា​ថ្នូរ​លោះ​កូន​ច្បង ដែល​លើស​ពី​ចំនួន​ពួក​លេវី​ឲ្យ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់»។

49. លោក​ម៉ូសេ​ក៏​យក​ប្រាក់​ជា​ថ្នូរ​លោះ​កូន​ច្បង ដែល​លើស​ពី​ចំនួន​ពួក​លេវី

50. គឺ​លោក​យក​ប្រាក់​ពី​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ចំនួន​ទាំង​អស់ ១ ៣៦៥​ណែន គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ។

51. លោក​ប្រគល់​ប្រាក់​ជា​ថ្នូរ​លោះ​ទាំង​នោះ​ជូន​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក។

ជន‌គណនា 3