ជន‌គណនា 28:12-15 Khmer Standard Version (KHSV)

12. គោ​នីមួយៗ​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​នឹង​ប្រេង។ ចៀម​ឈ្មោល​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។

13. កូន​ចៀម​នីមួយៗ​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​មួយ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

14. រីឯ​ស្រា​សម្រាប់​ធ្វើ​ពិធី​ច្រួច ត្រូវ​ថ្វាយ​ស្រា​ទំពាំង‌បាយជូរ​កន្លះ​ហ៊ីន*​សម្រាប់​គោ​ស្ទាវ​មួយ មួយ​ភាគ​បី​នៃ​ហ៊ីន សម្រាប់​ចៀម​ឈ្មោល​មួយ និង​មួយ​ភាគ​បួន​នៃ​ហ៊ីន​សម្រាប់​កូន​ចៀម​មួយ។ នេះ​ជា​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​នៅ​ដើម​ខែ គឺ​ក្នុង​មួយ​ឆ្នាំៗ​ត្រូវ​ថ្វាយ​រៀង​រាល់​ខែ។

15. លើស​ពី​នេះ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ទៀត​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ»។

ជន‌គណនា 28