18. អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធកាដ ដែលគេជំរឿនបាន ៤០ ៥០០ នាក់។
19. កូនរបស់លោកយូដាមានអ៊ើរ និងអូណាន ក៏ប៉ុន្តែ អ្នកទាំងពីរបានស្លាប់នៅស្រុកកាណាន។
20. កូនចៅឯទៀតៗរបស់លោកយូដា តាមអំបូររបស់ពួកគេមាន: អំបូរសេឡាជាពូជពង្សរបស់លោកសេឡា អំបូរពេរេស ជាពូជពង្សរបស់លោកពេរេស អំបូរសេរ៉ាសជាពូជពង្សរបស់លោកសេរ៉ាស។
21. កូនចៅរបស់ពេរេស គឺអំបូរហេស្រុនជាពូជពង្សរបស់លោកហេស្រុន អំបូរហាមូល ជាពូជពង្សរបស់លោកហាមូល។
22. អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធយូដា ដែលគេជំរឿនបាន ៧៦ ៥០០ នាក់។
23. កូនចៅរបស់លោកអ៊ីសាខារ តាមអំបូររបស់ពួកគេមាន: អំបូរថូឡាជាពូជពង្សរបស់លោកថូឡា អំបូរពូវ៉ាជាពូជពង្សរបស់លោកពូវ៉ា
24. អំបូរយ៉ាស៊ូប ជាពូជពង្សរបស់លោកយ៉ាស៊ូប អំបូរស៊ីមរ៉ូនជាពូជពង្សរបស់លោកស៊ីមរ៉ូន។
25. អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអ៊ីសាខារ ដែលគេជំរឿនបាន ៦៤ ៣០០ នាក់។
26. កូនចៅរបស់លោកសាប់យូឡូន តាមអំបូររបស់ពួកគេមាន: អំបូរសេរ៉ែដជាពូជពង្សរបស់លោកសេរ៉ែដ អំបូរអេឡូនជាពូជពង្សរបស់លោកអេឡូន អំបូរយ៉ាលាលជាពូជពង្សរបស់លោកយ៉ាលាល។
27. អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធសាប់យូឡូន ដែលគេជំរឿនបាន ៦០ ៥០០ នាក់។
28. កូនចៅរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ គឺម៉ាណាសេ និងអេប្រាអ៊ីម។
29. កូនចៅរបស់លោកម៉ាណាសេ តាមអំបូររបស់ពួកគេមាន: អំបូរម៉ាកៀរជាពូជពង្សរបស់លោកម៉ាកៀរ។ កូនរបស់លោកម៉ាកៀរ គឺលោកកាឡាដ ដែលជាបុព្វបុរសរបស់អំបូរកាឡាដ។
30. កូនចៅរបស់លោកកាឡាដមាន: អំបូរយេស៊ើរ ជាពូជពង្សរបស់លោកយេស៊ើរ អំបូរហេឡេកជាពូជពង្សរបស់លោកហេឡេក
31. អំបូរអាសរាលជាពូជពង្សរបស់លោកអាសរាល អំបូរស៊ីគែមជាពូជពង្សរបស់លោកស៊ីគែម
32. អំបូរសេមីដាជាពូជពង្សរបស់លោកសេមីដា អំបូរហេភើរជាពូជពង្សរបស់លោកហេភើរ។
33. លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន: ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
34. អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធម៉ាណាសេ ដែលគេជំរឿនបាន ៥២ ៧០០ នាក់។
35. កូនចៅរបស់លោកអេប្រាអ៊ីម តាមអំបូររបស់ពួកគេមាន: អំបូរស៊ូថេឡាជាពូជពង្សរបស់លោកស៊ូថេឡា អំបូរបេគើរជាពូជពង្សរបស់លោកបេគើរ អំបូរថាហានជាពូជពង្សរបស់លោកថាហាន។
36. កូនចៅរបស់លោកស៊ូថេឡាមាន: អំបូរអេរ៉ានជាពូជពង្សរបស់លោកអេរ៉ាន។