10. ពេលនោះ ផែនដីបានបើកចំហ ហើយស្រូបពួកគេជាមួយលោកកូរេ និងបក្សពួក ព្រមទាំងមានភ្លើងឆេះបំផ្លាញពួកគេ អស់ពីររយហាសិបនាក់ ទុកជាការព្រមានដល់ប្រជាជន។
11. ចំណែកឯកូនចៅរបស់លោកកូរេពុំបានស្លាប់ទេ។
12. កូនចៅរបស់លោកស៊ីម្មាន តាមអំបូររបស់ពួកគេមាន: អំបូរយេមូអែល ជាពូជពង្សរបស់លោកយេមូអែល អំបូរយ៉ាមីនជាពូជពង្សរបស់លោកយ៉ាមីន អំបូរយ៉ាគីនជាពូជពង្សរបស់លោកយ៉ាគីន
13. អំបូរសេរ៉ាសជាពូជពង្សរបស់លោកសេរ៉ាស អំបូរសូលជាពូជពង្សរបស់លោកសូល។
14. អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធស៊ីម្មាន មានចំនួនទាំងអស់ ២២ ២០០ នាក់។
15. កូនចៅរបស់លោកកាដ តាមអំបូររបស់ពួកគេមាន: អំបូរសេផូនជាពូជពង្សរបស់លោកសេផូន អំបូរហាក់គីជាពូជពង្សរបស់លោកហាគី អំបូរស៊ូនីជាពូជពង្សរបស់លោកស៊ូនី
16. អំបូរអូសនីជាពូជពង្សរបស់លោកអូសនី អំបូរអេរីជាពូជពង្សរបស់លោកអេរី។
17. អំបូរអើរ៉ូដ ជាពូជពង្សរបស់លោកអើរ៉ូដ អំបូរអើរេលីជាពូជពង្សរបស់លោកអើរេលី។
18. អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធកាដ ដែលគេជំរឿនបាន ៤០ ៥០០ នាក់។
19. កូនរបស់លោកយូដាមានអ៊ើរ និងអូណាន ក៏ប៉ុន្តែ អ្នកទាំងពីរបានស្លាប់នៅស្រុកកាណាន។
20. កូនចៅឯទៀតៗរបស់លោកយូដា តាមអំបូររបស់ពួកគេមាន: អំបូរសេឡាជាពូជពង្សរបស់លោកសេឡា អំបូរពេរេស ជាពូជពង្សរបស់លោកពេរេស អំបូរសេរ៉ាសជាពូជពង្សរបស់លោកសេរ៉ាស។
21. កូនចៅរបស់ពេរេស គឺអំបូរហេស្រុនជាពូជពង្សរបស់លោកហេស្រុន អំបូរហាមូល ជាពូជពង្សរបស់លោកហាមូល។
22. អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធយូដា ដែលគេជំរឿនបាន ៧៦ ៥០០ នាក់។
23. កូនចៅរបស់លោកអ៊ីសាខារ តាមអំបូររបស់ពួកគេមាន: អំបូរថូឡាជាពូជពង្សរបស់លោកថូឡា អំបូរពូវ៉ាជាពូជពង្សរបស់លោកពូវ៉ា
24. អំបូរយ៉ាស៊ូប ជាពូជពង្សរបស់លោកយ៉ាស៊ូប អំបូរស៊ីមរ៉ូនជាពូជពង្សរបស់លោកស៊ីមរ៉ូន។